សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីបើកកិច្ចប្រជុំកំពូលស្តីពីទឹក លើកទី៣ ក្រោមប្រធានបទ ការទប់ស្កាត់វិបត្តិទឹក នៅប្រទេសហុងគ្រី
សម្តេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំបន្ថែម ឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរបន្តបង្កើនវិធានការ ទប់ទល់គ្រោះទឹកជំនន់
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញរៀចំពិធីលៀងសាយភោជន៍ ជូន ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី​ន៌ងលោកជំទាវ
ខ្ញុំតែងចម្រៀងថ្មីមួយបទដើម្បីអោយស្រប ជាមួយសភាពការណ៍ថ្មី
សារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក​ និងតាមរយៈអ៉ិនធេីណេតអនឡាញក្នុង​និងក្រៅប្រទេស​គ្រប់ប្រភេទ
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ជូនប្រធានាធិបតីស្រីលង្កា

ក្នុងឱកាសបំពេញទស្សនកិច្ច នៅប្រទេសហុងគ្រី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក Li Yong (លី យ៉ុង) អគ្គនាយកអង្គការអភិវឌ្ឍន៍ឧស្សាហកម្មអង្គការសហប្រជាជាតិ (UNIDO) ។

កិច្ចប្រជុំកំពូលស្តីពីទឹក លើកទី៣ ក្រោមប្រធានបទ «ការទប់ស្កាត់វិបត្តិទឹក»បានប្រារព្វពិធីបើក ជាផ្លូវការ នៅព្រឹកថ្ងៃទី១៥តុលា នៅឧទ្យាន Millenaris ក្នុងទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី។ ពិធីដ៏មានអត្ថន័យនេះ បានប្រារព្វធ្វើឡើងក្រោមវត្តមានដ៏ខ្ពស់ខ្ពស់ ឯកឧត្តម ជេណូស អាឌឺ (Janos ADER)

នៅរសៀល ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៩ នៅពេលអញ្ជើញមកដល់សណ្ឋាគារស្នាក់នៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសជួបជុំសំណេះសំណាលជាមួយកូនក្មួយនិស្សិតខ្មែរដែលកំពុងសិក្សានៅក្នុងប្រទេសហុងគ្រី (Hungary) ជាច្រើនរូប។

រសៀលថ្ងៃដដែលនោះដែរ បន្ទាប់ពីធ្វើសន្និសីទព័ត៌មានរួមគ្នាជាមួយ ឯកឧត្តម នាយករដ្ឋមន្ត្រីឆែករួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Jaroslav Kubera ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែក

បន្ទាប់ពីកិច្ចជំនួបពិភាក្សាទ្វេភាគី រវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Andrej Babis នាយករដ្ឋមន្រ្តីឆែករួចមក រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើ ឯកសារសំខាន់ៗចំនួនពីររួមមាន ៖